Skip to main content
Back to Community
Newspublished

កំឡុង​ជម្លោះ​ប្រដាប់អាវុធកម្ពុជា-ថៃ ​ទីតាំងរាប់រយនៅ​លើ Google Maps ត្រូវ​បាន​រំលោភបំពាន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះទេសចរណ៍របស់ប្រទេស​កម្ពុជា

Published September 15, 2025
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ Cambodia Local Guides Connect ដែល​ជា​សហគមន៍​អ្នក​បញ្ចូលទិន្នន័យ​ទីតាំង​ផែនទី Google បានចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេតរបស់ខ្លួន ដោយ​បាន​រក​ឃើញពី​ការ​យាយីជា​ប្រព័ន្ធ​ដែល​កំណត់​គោលដៅ​លើ​ប្រទេស​កម្ពុជា តាមរយៈ​ការ​កែប្រែ​ទីតាំង​នៅលើ Google Maps។ ការ​រំលោភ​បំពាន​នេះ បានប៉ះពាល់​ដល់​អធិបតេយ្យ​ភាពឌីជីថល កេរ្តិ៍​ឈ្មោះ​ទេសចរណ៍ និង​សុវត្ថិភាព​សហគមន៍​របស់​ប្រទេស​កម្ពុជា។ របាយការណ៍​កម្រាស់ ៣៣ទំព័រ Cambodia Local Guides បានកត់សម្គាល់ថា កំឡុង​ជម្លោះព្រំដែន​រវាង​ប្រទេសកម្ពុជា និងថៃ កាលពីចុងខែមិថុនា មាន​​​សកម្មភាព​មិន​ប្រក្រតីមួយ​ចំនួន​នៅ​លើ Google Maps ដូចជាមាន​ទីតាំងថ្មីៗបាន​លេចឡើង​ជាភាសាថៃ​នៅ​លើទឹកដី​កម្ពុជា ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ និង​កំណត់គោលដៅលើ​ឥស្សរជន​ជាន់ខ្ពស់កម្ពុជា​ជាដើម។ ពេលវេលា និង​លំនាំ​ទាំង​នេះ​បានបង្ហាញថា បញ្ហា​ដែល​កើតឡើង​ មិន​មែនជា​ឧប្បត្តិហេតុចៃដន្យ​នោះទេ ប៉ុន្តែវាជា​សកម្មភាពឌីជីថលដែល​មានការ​រៀបចំទុក ភ្ជាប់​ទៅនឹង​ជម្លោះព្រំដែនដែល​​កំពុង​មានជម្លោះជាក់ស្តែង។

This is an excerpt. Read the full post on Local Guides Connect.

Read the full post